Advertisement

Responsive Advertisement

បុណ្យកីឡាពណ៌នៅសាលាបច្ចេកទេសដុន បូស្កូ គ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា ឆ្នាំ ២០២៤

 នៅថ្ងៃពុធ ទី ៣១ ខែមករា ឆ្នាំ ២០២៤សាលាបច្ចេកទេស ដុន បូស្កូ គ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា បានរៀបចំកម្មវិធីបុណ្យមួយគឺ បុណ្យ កីឡា ពណ៌ ដែល ចាប់ ផ្តើមពីម៉ោង ៧‍‍:៣០ នាទីដល់ម៉ោង ​​​​​​​​​​​ ៤​ :៣០រសៀល៕ កម្មវិធីបុណ្យនេះដែរមានការរួមពីសិស្សានុសិស្សដែរជាក្រុមពណ៌ លោកគ្រូ អ្នកគ្រូ លោកពុកអធិការ និងលោកពុកនាយក។

​ នាយកសាលាបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សាសាបច្ចេកទេស ដុន បូស្កូ តែងតែរៀបចំធ្វើបុណ្យកីឡាពណ៌នេះឡើងនៅថ្ងៃទី ៣១ ខែ មករា ដើម្បីរំលឹកដល់គុណូបក្ការៈលោកឪពុក បូស្កូ ដែល លោក ជា បូជាចារ្យ មួយ រូប ដែល ខំ លះបង់ កំលាំង កាយចិត្ត ជួយ ដល់ យុវជន ក្រីក្រ អោយ មាន ការងារ ធ្វើ និងក្នុងគោលបំណងអោយពួកគេរួចផុតពីអំពើបាប និង ដើម្បី អោយ យុវជន ចូលរួម លេង កីឡា គ្រប់ៗ គ្នា ។ ហើយសកម្មភាពនៃពិធីបុណ្យនេះមានដូចជា ជួបជុំគ្នាដង្ហែរជាក្បួន ឆ្ពោះ ទៅ កាន់ វេទិការ ប្រកួត កីឡា ដោយ មាន វាយស្គរអម បន្ទាប់ មក គោរព ទង់ជាតិ អាន ធម៌ អធិដ្ឋាន លោក ឪពុក បូស្កូ ថ្វាយ គ្រឿងតង្វាយ មានបាច់ផ្កា ផ្លែឈើ សម្ភារៈកីឡា សម្ភារៈរោងជាង ឧបករណ៍សិក្សា បន្ទាប់ មកលោកឪពុក លី សំណាង ប្រកាស បើកកម្មវិធី ដែល មាន ការប្រកួត កីឡា បាល់ទាត់ បាល់ ទះ បាល់បោះ លោតចំងាយ លោតកំពស់់ ចោលដុំដែក រត់ចំងាយ រត់បណ្តាក់ ដើរលើខ្សែរពួ និង ការ រាំ កម្សាន្ត ផងដែរ។


​ ​ពណ៌នីមួយៗ មានអត្ថន័យដូចតទៅនេះ ៖ ក្រហម តំណាងអោយភាពមុះមុត និងភាពក្លាហាន ដែលស្តែងអោយឃើញថាយុវជនរបស់លោកពុកយូហាន បូស្កូ គឺមានចិត្តក្លាហាន មុះមុត ជំនះរាល់ឧបសគ្គរាល់ការលំបាកតស៊ូក្នុងការរៀនសូត្រ ការគោរពវិន័យ ក៍ដូចជាការប្រកបរបរចិញ្ចិតជីវិតពេលបច្ចុប្បន្ននិងអនាគត។ ពណ៌ខៀវ៖ តំណាងអោយ ភាព មាន បារមី ភាពមានអំណាច ភាព មាន មហិទ្ធិរិទ្ធ និង ភាព ខ្លាំងខ្លា គឺ សបញ្ជាក់ថា យុវជន ដុនបូស្គូ គឺ ជា យុវជនមានភាពរ៉ឹងប៉ឹងខ្លាំងខ្លា ផ្នែករាងកាយសុខភាព និងផ្នែកបញ្ញាស្មារតី ជំនះនិងតស៊ូគ្រប់ឧបសគ្គក្នុងជីវិតនិងការរៀនសូត្រ ដោយទទួលបានភាពគោរពភាពកោតក្រែង ភាពសរសើរនិងភាពមានកិត្តយសពីសំណាក់ឪពុកម្តាយ គ្រូបារអាចារ្យញាតិមិត្តបងប្អូនសង្គមមនុស្ស​ និង សង្គម ការងារ ។ ពណ៌លឿង៖ តំណាងអោយភាពអមតៈ ភាពយូរអង្វែង និងភាពឋិតថេរជេរកាលគឺ មានន័យ ថាយុវជនដុនបូស្កូជាយុវជនបានឆ្លងកាត់ក្នុងការបណ្តុះបណ្តាល ការអប់រំផ្នែករាងកាយផ្នែកបញ្ញា ស្មារតីនិងជាយុវជនប្រកបដោយ វិន័យសិលធម៏ ចរិយាធម៌ គុណធម៌ ព្រមទាំងជាយុវជនដែលមាននូវសម្មភាពទាំងទ្រឹស្តីនិងការអនុវត្តន៍។ ពណ៌ស៊ីជំពូ៖ តំណាង អោយ មិត្តភាព ការរួបរួមនិងសាមគ្គីភាព នេះបញ្ជាក់អោយឃើញថាយុវជនដុនបូស្កូជាកំលាំងស្នូល ផ្នែកធនធានមនុស្សដ៏សំខាន់ ក្នុងការជួយជ្រោមជ្រែង អភិវឌ្ឍន៍ នូវសង្គមគ្រូសារ សង្គមមនុស្ស សង្គមជាតិនិងពិភពលោកទាំងមូល។ ចំនុចខាងលើនេះហើយជាចំណេះដឹងពិតៗ​ តែងតែរមែងជាទ្រព្យសម្បត្តិអមតៈ យូអង្វែង ឋិតថេរចីរកាលប្រើច្រើនរមែងរីកចំរើនកើនឡើងជាដរាប។ ហើយលោកឪពុក លី សំណាង បានបញ្ជាក់ទៀតថា លោក សប្បាយ រីករាយណាស់ ពេល បាន ឃើញសិស្ស និសិ្សតចូលរួមយ៉ាងសកម្មក្នុងសកម្មភាពលេងកីឡា ដោយ គ្មាន ការ គុំ គួន ព្រម ទទួល យក ការ ចាញ់ ឈ្នះដោយសន្តិវិធី។ ហើយ លទ្ធផល នៃ ការ ប្រកួត កីឡាគឺ ក្រុមពណ៌ ខៀវ ទទួលបានជ័យលាភី ចំនាត់ថ្នាក់លេខ ១ ក្រុម ពណ៌ ស៊ីជំពូទទួលបានជ័យលាភីលេខ ២ ក្រុមពណ៌ ក្រហម ទទួលបានជ័យលាភីលេខ ៣ និងក្រុមពណ៌ លឿងទទួលបានជ័យលាភីលេខ ៤។

​ ​  សាលាបច្ចេកទេសដុនបូស្កូខេត្តកែប





សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ

 

​សាលាដុនបូស្កូខេត្តប៉ោយប៉ែត



 

សាលាដុនបូស្កូភ្នំពេញ
 
សាលាដុនបូស្កូបាត់ដំបង
 ​ 















Post a Comment

0 Comments