Advertisement

Responsive Advertisement

ជីវប្រវត្តិរបស់បងស្រី ម៉ារៀអារ៉ាម៉ូណាហ្កាធារេសឡូម៉ា

 

 ជម្រាបសួរ នាងខ្ញុំឈ្មោះ ម៉ារៀអារ៉ាម៉ូណាហ្កាធារេសឡូម៉ា (Sr. Maria Ramona Gutiérrez Loma) 
ខ្ញុំជាកម្មសទិ្ធរបស់ប្រី ដ៏ពីសិដ្ធនៃបេះដូង គឺក្រុមជំនុំស៊ិក ខ្ញុំអាចចែករំលែកបន្តិចបន្តួចអំពីបទពីសោធន៍របស់នាងខ្ញុំ ក្នុងនាមជាបងស្រីម្នាក់ តាំងពីខ្ញុំមានអាយុ ២០ឆ្នាំ។ ខ្ញុំមានអារម្មណ៍ថា ក្នុងជីវិតរបស់ខ្ញុំ នូវបទពិសោធន៍នៃព្រះជាម្ចាស់ការត្រាស់ហៅរបស់ព្រះជាម្ចាស់ឲ្យក្លាយជាបងស្រីវាមិនងាយស្រួលទេ ក្នុងការប្រាកដអំពីការហៅរបស់ព្រះជាម្ចាស់ វាមិនងាយស្រួលទេក្នុងការយល់ពីអ្វីដែលយើងចង់ធ្វើអ្វី ដែលយើងចង់ក្លាយជាសម្រាប់អនាគតរបស់យើង ពេលនោះខ្ញុំកំពុងសិក្សា និងធ្វើការនៅពេលនោះ ខ្ញុំមានភាពរួសរាយរាក់ទាក់ ខ្ញុំមានមិត្តជាច្រើន ប៉ុន្តែនៅពេលដែលខ្ញុំចាប់ផ្ដើមចូលរួមជាមួយបងស្រីផ្សេងទៀត។

​​​         បទពិសោធន៍ខ្ញុំមានអារម្មណ៍ថាមានអ្វីមួយនៅក្នុងខ្លួនខ្ញុំ នៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថាមានសុភមង្គលពិតប្រាកដពេលនៅជាមួយមិត្តភ័ក្កិខ្ញុំសប្បាយចិត្ត តែពេលត្រឡប់ទៅផ្ទះវិញ ខ្ញុំមានមានអារម្មណ៍ថាមានអ្វីមួយខ្វះខាត ពេលខ្ញុំនៅជាមួយបងស្រី ក្នុងការបម្រើសាសនាជួយកុមារ ខ្ញុំមានអារម្មណ៍ថាមានសុភមង្គលពេញលេញ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាវាជាផ្លូវរបស់ខ្ញុំ វាជាមុខរបររបស់ខ្ញុំ មូលហេតុដែលខ្ញុំនៅទីនេះបន្ទាប់មក ខ្ញុំបានសម្រេចចិត្ដឆ្លើយថា បានចំពោះការហៅរបស់ព្រះជាម្ចាស់ដើម្បីក្លាយជាបងស្រី កាមៃលនៃបេះដូងពិសិដ្ធ ឥឡូវនេះខ្ញុំកំពុងប្រារព្ធខួប ២៥ឆ្លាំ របស់ខ្ញុំនៃការក្លាយជាបងស្រី កាមៃលពេលវេលាដើរលឿនណាស់ ខ្ញុំមានអារម្មណ៍ថា ខ្ញុំនៅទីនោះដូចជាពីរឬបីឆ្នាំមុន 
ប៉ុន្លែឥឡូវនេះវាគឺ ២៥ វាលឿនណាស់ ក្នុងអំឡូងពេលដំយូរនេះ បទពិសោធន៍ ជាពិសេសក្នុងបេសកកម្ម ចាប់តាំងពី ខ្ញុំបានធ្វើវិជ្ជាជីវៈនៃកាស្យថដំបូងរបស់ខ្ញុំ អ្វីដែលខ្ញុំបានសន្យានឹងធ្វើតាមបងស្រី កាមៃល ខ្ញុំចាប់ផ្ដើមរស់នៅកន្លែងផ្សេងៗគ្នា នៅក្នុងប្រទេសផ្សេងៗផងដែរ តែងតែបម្រើ ជួយជនក្រីក្រ មនុស្សក្រីក្រ កុមារ ក្មេងជំទង់ គ្រួសារ ស្ថាបនិករបស់យើងគឺម្ដាយ លូអីសុីតា អ្នកដែលបានចាប់ផ្ដើមក្រុមជំនុំ អ្នកម្ដាយតែងទតែជូយជនក្រីក្រ អ្នកឈឺ កុមារកំព្រា អ្នកដែលមានបញ្ហាក្នុងគ្រូសារ ឬក្នុងជីវិត ហើយវាជាការដែលយើងកំពុងព្យាយាមធ្វើផងដែរ ដើរតាមដំណឹងល្អ ដើរតាមព្រះយេស៊ូរ ធ្វើល្អបំផុតសម្រាប់អ្នកដទៃ វាជាអ្វីដែលយើងធ្វើ ជីវិតរបស់យើងដើម្បីជួយអ្នកដ៏ទៃ ជាពិសេសជនក្រីក្រ យុវជនចាស់ជរា   អ្នកដែលគេបោះបង់ចោល អ្នកដែលនៅម្នាក់ឯង អ្នកដែលមានទុក្ខ ៕

 

យើងគឺសម្រាប់ពួកគាត់ វាមិនអាស្រ័យលើខ្ញុំទេ ខ្ញុំមិនមែនជាមនុស្សល្អ ឬជាមនុស្សត្រឹមត្រូវនោះទេ ប៉ុន្ដែវាមកពីព្រះជាម្ចាស់ខ្ញុំគ្រាន់តែជាឧបករណ៍សម្រាប់ធ្វើការងាររបស់ព្រះអង្គប៉ុណ្ណោះ ខ្ញុំអនុញ្ញាតឱ្យព្រះជាម្ចាស់ធ្វើការតាមរយៈខ្ញុំ ឥឡូវនេះអំពីសកកម្ម ខ្ញុំបានចាប់ផ្ដើមវានៅម៉ិកស៊ិក ខ្ញុំកំពុងរៀន រៀបចំ ៩ ឆ្នាំដើម្បីក្លាយជាអ្នកផ្សព្វផ្សាយសាសនា បន្ទាប់ពីនោះខ្ញុំបានទៅសហរដ្ឋអាមេរិក នៅទីនោះជាមួយនឹងជនក្រីកក្រ ការផ្សាយដំណឹងល្អ ជនចំណាក់ស្រុក 
         បន្ទាប់ពីនោះមក ខ្ញុំបានទៅប្រទេសឈីលី អាមេរិកខាងត្បូង វាក៏ជាបទពិសោធន៍ដ៏ស្រស់ស្អាតផងដែរ វាជាទីក្រុងតូចមួយ ប៉ុន្ដែវាអត្ថន័យខ្លាំងណាស់សម្រាប់ខ្ញុំ បន្ទាប់ពីនោះខ្ញុំបានទៅប្រទេសហ្វីលីពីន នៅទីនោះផងដែរក្នុងចំណោមអ្នកក្រីក្របំផុត ពលរដ្ឋថាជាកន្លែងគ្រោះថ្នាក់ព្រោះយុវជនមិនមានការអប់រំ ឱកាសការងារល្អមិនមានទេ ហើយខ្ញុំនៅក្នុងចំណោមពួកគេ បន្ទាប់ពីហ្វីលីពីន ខ្ញុំមកទីនេះ ខ្ញុំនៅកម្ពុជាបាន៤ឆ្នាំហើយ វាជាបទពិសោធន៍ដ៏ល្អមួយ ខ្ញុំនៅតែរៀន របៀបនៅក្នុងចំណោមប្រជាជន ទោះបីជាវាជាប្រទេសដែលមិនមែនជាកាតូលិកក៏ដោយ ខ្ញុំមានអារម្មណ៍ថាមានស្វាគមន៍ពីមនុស្សទាំងអស់នៅទីនេះ ប្រជាជននៅទីនេះភាគច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនា ប៉ុន្ដែយើងធ្វើការជាមួយគ្នា ហើយភ្នាប់គ្នាទៅវិញទៅមក វាមិនមែនអំពីសាសនាទេ ប៉ុន្ដែវាជាមនុស្សសំខាន់បំផុត បន្ដរៀន ហើយខ្ញុំដឹងគុណព្រះជាម្ចាស់ ថាខ្ញុំបានមកដល់ខួប ២៥ ឆ្នាំរបស់ខ្ញុំដែលមកនៅកម្ពុជា ការនៅទីនេះគឺជាបញ្ហាប្រឈមដ៏ពិតប្រកដសម្រាប់ខ្ញុំ ហើយវាជាការគាស់ហៅពិតពីព្រះជាម្ចាស់ ដើម្បីបន្ដអនុញ្ញាតឱ្យព្រះជាម្ចាស់ធ្វើការតាមរយៈខ្លួនខ្ញុំ ខ្ញុំនៅទីនេះ ប៉ុន្ដែមិនមែនខ្ញុំជាអ្នកធ្វើការនោះទេ ទ្រង់គឺជាព្រះអង្គតែមួយជានិច្ច ហើយខ្ញុំព្យាយាមស្មោះត្រង់ចំពោះទ្រង់ ស្មោះត្រង់ចំពោះព្រះអង្គ ចំពោះព្រះដំណឹងល្អ នឹងចំពោះអ្នកម្ដាយ លូអីស៊ីតា តែងតែសម្លឹងមើលទៅអ្នកម្ដាយ ដើម្បីភាពសប្បុរសរបស់អ្នកម្ដាយដូចជា ក្រុមបងស្រី កាមៃល នៃបេះដូងពិសិដ្ឋ នៅក្នុងបេសកកម្ម នឹងសម្រាប់ គឺនៅទីនេះនៅកម្ពុជា សូមអរគុណ ជំរាបសួរ លោកពុក បងស្រី សិស្សានុសិស្ស និងអ្នកទាំងអស់គ្នា  (ចម្លើយសិស្ស) ជំរាបសួរបងស្រី អ្នកសុខសប្បាយទេ? 
      ថ្ងៃនេះខ្ញុំសប្បាយចិត្ដខ្លាំងណាស់ ព្រោះថ្ងៃនេះជាថ្ងៃពិសេសណាស់ វាជាថ្ងៃពិសេសសម្រាប់ខ្ញុំ ដូចលោកពុកបានលើកឡើង៕
 

ដកស្រង់ចេញពី:YOUTUBE:https://youtu.be/6VZeyUYVDDk?si=LYTIib0M7kicP6M8





Post a Comment

0 Comments