នៅថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប បានរៀបចំពិធីប្រគល់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសជូននិស្សិតជំនាន់ទី៧ និងទី៨ បញ្ចប់ឆ្នាំសិក្សា ២០២១ និង ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណអភិបាលខេត្តកែប ដល់និស្សិតជ័យលេភីសរុបចំនួន ៣៧១នាក់។
គួររំលឹកផងដែរ សាលាបច្ចេកទេសដុនបូស្កូខេត្តកែប បានបណ្តុះបណ្តាលសិស្សនិស្សិតដោយ បញ្ចប់ការសិក្សាជាប់ស្ថាពរចំនួនសរុប១៣៧៥ នាក់រួចមកហើយ។ និស្សិតដែលបញ្ចប់ការសិក្សាទៅបានបម្រើការងារ នៅតាមក្រុមហ៊ុនឯកជន ស្ថាយនីទូរទស្សន៍និងស្ថាប័នរដ្ឋនិងឯកជនជាដើម។ កិច្ចបញ្ចប់នៃកម្មវិធីក៏មានការថតរូបជុំគ្នាដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ។
0 Comments